bbb
០១២ ៤៩៩ ៨៤២ / ០១៦ ៩២៩ ០៩៣
  • EnglishEnglish
  • ភាសាខ្មែរភាសាខ្មែរ
  • ហាងវ៉ែនតា អាយឃែរ សូមស្វាគមន៍

    ហាងវ៉ែនតាឈានមុខគេនៅកម្ពុជា

    អាយឃែរជាហាងវ៉ែនតាដំបូងគេបង្អស់ ដែលបើកបម្រើសេវាកម្មវាស់ភ្នែក កាត់កញ្ចក់វ៉ែនតា លក់ដងវ៉ែនតា កញ្ចក់វ៉ែនតា នឹងកែវជ័រដាក់ក្នុងភ្នែកគ្រប់ប្រភេទទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
    ហាងវ៉ែនតាអាយ ឃែរ បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ ១៩៩៤ ដែលមានអាសយដ្ឋាន នៅផ្ទះលេខ ១៦៦ Bis មហាវិថីព្រះនរោត្តម— សង្គាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មកដល់បច្ចុប្បន្ន ហាងវ៉ែនតា អាយ ឃែរ មានអាយុកាល ២៨ឆ្នាំ និងមានចំនួនសាខាសរុប១៣សាខាខេត្តក្រុង និងត្រៀមបើកពីរសាខាបន្ថែមទៀត នាពេលឆាប់ៗនេះ។ ក្នុងរយះពេល២៨ឆ្នាំនេះ ហាងវ៉ែនតាអាយឃែរ ទទួលបានការគាំទ្រពីអតិថិជនគ្រប់មជ្ឈដ្ឋានទាំងអស់ទៅលើ សេវាកម្ម ផលិតផល គុណភាពនិងតំលៃ ទាំងអស់នេះហើយជាកត្តាអោយ ហាងវ៉ែនតាអាយឃែរ យកចិត្តទុកដាក់និងបានកំនត់នូវចក្ខុវិស័យ និងបេសកម្មរបស់ខ្លួនយ៉ាងច្បាស់លាស់។


    ចក្ខុវិស័យ៖ នៅជា​ហាងវ៉ែនតា ដែលឈានមុខគេជានិច្ចក្នុងការផ្តល់សេវាកម្មវាស់ភ្នែក និងកាត់វ៉ែនតា ជូនដល់សាធារណៈជនគ្រប់មជ្ឍដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា។


    បេសកកម្ម៖ គឺផ្តល់ជូនសាធារណៈជននូវសេវាកម្មវាស់ភ្នែក និងកាត់កញ្ចក់វ៉ែនតា ដែលមានគុណភាព តម្លៃសមរម្យ ដើម្បីងាយស្រួលរស់នៅអោយកាន់តែប្រសើរឡើងដោយអនុវត្តអោយបាននៅនិរត្តន៍ភាព តាមរយៈការស្វែងរកផលិតផលថ្មីទាន់សម័យ ពិសេសមានគុណភាពជាអត្ថប្រយោជន៍ដល់អតិថិជន។
    នាពេលបច្ចុប្បន្ននេះហាងវ៉ែនតា អាយ ឃែរ បានពង្រីកខ្លួនរហូតដល់១៤ សាខាទូទាំងប្រទេសនិងមានចំនួនបុគ្គលិកបម្រើការងារនៅតាមសាខាចំនួន ៦៥នាក់។
    ចំពោះបុគ្គលិកបម្រើការងារនៅក្នុងហាងវ៉ែនតា អាយ ឃែរ ទាំងអស់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់និងមានបទពិសោធន៏យូរឆ្នាំនៅក្នុងវិស័យ Optical ជាពិសេសផ្នែកបច្ចេកទេសវាស់ភ្នែក កាត់កញ្ចក់វ៉ែនតា និងប្រឹក្សាយោបល់។


    ផលិតផល៖ ហាងវ៉ែនតា អាយ ឃែរ បានយកចិត្តទុកដាក់បំផុតក្នុងការជ្រើសរើសផលិតផលមកដាក់លក់ជូនអតិថិជន គ្រប់ផលិតផលលក់នៅក្នុងហាងវ៉ែនតា អាយ ឃែរ មានគ្រប់ជម្រើស នឹងគ្រប់វ័យ។
    គ្រប់ផលិតផលទាំងអស់របស់ហាងវ៉ែនតា អាយ ឃែរ មានការធានាជូនច្បាស់លាស់ មិនក្លែងក្លាយ។


    តម្លៃ៖ ហាងវ៉ែនតា អាយ ឃែរ បានយកចិត្តទុកដាក់ក្នុងការរៀបចំស្តង់ដាតម្លៃតែមួយដើម្បីអោយគ្រប់សាខាអាយ ឃែរ ទាំងអស់អនុវត្តន៍។
    តម្លៃជាកត្តាសំខាន់ដែលហាងវ៉ែនតា អាយ ឃែរ យកចិត្តទុកដាក់ក្នុងការកំណត់តម្លៃលក់ចេញ ដោយមិនគិតប្រាក់ចំណេញខ្ពស់ដែលសាកសមនិងគុណភាព និងទំនិញពិតឥតក្លែងក្លាយដែលជាកត្តាធ្វើអោយអិថិជនជឿទុកចិត្ត និងទទួលយកបាន។