អំពីអាយឃែរ
 

ក្រុមហ៊ុនអាយឃែរ ត្រូវបានបង្កើតឡើងនៅខែ មិថុនា ឆ្នាំ​ ១៩៩៦ បច្ចុប្បន្នអាយឃែរបាយក្លាយជាក្រុមហ៊ុនវ៉ែនតាដែលនាំមុខគេនៅប្រទេសកម្ពុជា ដោយមានសាខាចំនួន​​​​ ៩ នៅទីក្រុងភ្នំពេញមាន ៧​ សាខា នៅខេត្តសៀមរាប ១ សាខា និងខេត្តបាត់ដំបងមាន ១សាខា ។

 

តាំងពីថ្ងៃដំបូង ក្រុមហ៊ុនអាយឃែរបានកសាងកេរ្ត៍ឈ្មោះរបស់ខ្លួន ដោយផ្តោតទៅលើគុណភាព ការលក់ផលិតផលពិតឥតក្លែងក្លាយ ការដែលមានគោលការណ៏តំលៃសមរម្យ និងជានិច្ចជាកាលតែងតែនាំមកជូនអតិថិជននូវផលិតផលល្បីៗនៅក្នុងពិភពលោក ដូចជា ម៉ាក Fred, Mont-Blanc, Swarovski, Dior, Gucci, Versace, Giorgio, Bulgari...សំរាប់ដងវ៉ែនតា និងម៉ាក Essilor, Nikon, Younger Optics និងVision Ease សំរាប់កញ្ចក់វ៉ែនតា ។

 

ចក្ខុវិស័យ

នៅតែជាក្រុមហ៊ុនវ៉ែនតានាំមុខ និងជាទីទុកចិត្តរបស់អតិថិជននៅប្រទេសកម្ពុជា ។

 

ទស្សនៈវិស័យ

ក្រុមហ៊ុនយើងនឹងនៅតែបន្តការខិតខំប្រឹងប្រែង ដើម្បីសេចក្តីពេញចិត្តរបស់ភ្ញៀវ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ សេវាដ៏ប្រសើរ និងមានឯកទេសច្បាស់លាស់ ដោយប្រើប្រាស់នូវបចេ្ចកវិជ្ជាទំនើបចុងក្រោយ ។ ក្រុមហ៊ុនយើងនឹងបំពេញនូវតំរូវការរបស់ភ្ញៀវ ដោយផ្តល់ជូននូវការមើលច្បាស់ល្អ និងផ្តោតទៅលើសុខភាពភ្នែក ។

ក្រុមហ៊ុនយើងនឹងជំរុញអោយកាន់តែប្រសើរ ជីវភាពរស់នៅរបស់បុគ្គលិក និងចូលរួមទទួលខុសត្រូវក្នុងសង្គម តាមរយៈការចែករំលែកនូវធនធានទៅដល់សហគមន៍ ។